Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចុងឆ្នាំ​នេះ ខេត្ត​ព្រះសីហនុ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៩​

នៅ​ចុងឆ្នាំ​នេះ ខេត្ត​ព្រះសីហនុ​នឹង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៩ ជុំ​ទី៣ ប៉ុន្តែ​ដោយសារ​ពិភពលោក​កំពុង​មាន​វិបត្តិ​កូ​វីដ១៩ ការរៀបចំ​អាច​នឹង​មាន​ពីរ​ជម្រើស គឺ​លក្ខណៈ​ផ្ទៃក្នុង និង​លក្ខណៈ​បើកទូលាយ ដោយ​រង់ចាំ​ការសម្រេច​ពី​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​សិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា។

យ៉ាងណាក៏ដោយ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​សម្តែង​នូវ​មោទនភាព ដោយ​ថា ខេត្ត​ពិតជា​មាន​កិត្តិយស​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៩ ជុំ​ទី៣ ដោយ​ខេត្ត​នឹង​ជ្រើសរើស​យក​ទីតាំង​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ផ្លូវ​ប្រសព្វ​មហាវិថី​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើកដំបូង​នៅក្នុង​ឆ្នាំ២០១២ ធ្វើជា​រៀងរាល់​ឆ្នាំ​តាម​បណ្តា​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ។ ការសម្រេច​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ជា​រៀងរាល់​ឆ្នាំនេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់ ពី​ឆ្នេរខ្សាច់​ស្អាត​លំដាប់​ពិភពលោក កាលពី​ថ្ងៃទី២៥ ខែឧសភា ២០១១ នៅ​ប្រទេស​សេណេហ្គាល់ ក្នុង​មហាសន្និបាត​លើក​ទី៧ របស់​ក្លឹប​ឆ្នេរខ្សាច់ ដែល​មាន​សមាជិក២៦ប្រទេស​៕

Advertisement
Advertisement