Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុង​ប៉េកាំងបិទជើងហោះហើរ និង​បិទ​សាលា​រៀន ក្រោយ​ផ្ទុះ​ជំងឺកូវីដ​១៩​សារជាថ្មី

(ចិន) ៖ ជើងហោះហើរជាង​១២០០ត្រូវ​បាន​លុប​ចោល និង​សាលារៀន​ទូទាំង​ទីក្រុង​ប៉េកាំងត្រូវ​បានបិទ​នៅ​ថ្ងៃពុធនេះ ដែលជា​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើងជំងឺកូវីដ​១៩ជាថ្មីម្តងទៀត។

រយៈពេល៦ថ្ងៃចុងក្រោយនេះ ទីក្រុងបេកាំងមានករណីជំងឺកូវីដ១៩សរុបចំនួន ១៣៧ករណី ដែលវាជាចំនួនច្រើនបំផុតក្នុងរយៈពេល​២ខែមកនេះ។

ការផ្ទុះ​ឡើង​នូវ​ជំងឺកូវីដ​១៩​សារជាថ្មីម្តងទៀតនេះ ត្រូវ​គេបញ្ជាក់ថា បានកើតចេញពី​ផ្សារ​លក់ដុំ Xinfadi ដែល​គេ​ជឿថា អាច​នឹង​មានមនុស្ស​រាប់ម៉ឺននាក់ជាប់ពាក់ព័ន្ធ ហើយ​ពេលនេះមន្រ្តីសុខាភិបាល​កំពុង​តែធ្វើតេស្ត​ក្នុងទ្រង់ទ្រាយធំ។

មន្រ្តីក្នុងតំបន់បាននិយាយថា ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា មានមនុស្សប្រមាណ ២០០,០០០ នាក់ បានទៅផ្សារ Xinfadi ដូច្នេះអាជ្ញាធរកំពុងព្យាយាមតាមដានរាល់អ្នកដែលបានទៅទីនោះ៕

Advertisement
Advertisement