Connect with us

Hi, what are you looking for?

ក្នុងស្រុក

រយះពេលបីសប្ដាហ៍ នៃខែមិថុនា មានភ្ញៀវទេសចរជាង ៤៥ ម៉ឺននាក់ចេញដើរកម្សាន្ត

ភ្នំពេញ៖ ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មកនេះ មានភ្ញៀវទេសចរសរុប ៤៥២,៦៩២ នាក់បាន​ដើរ​កម្សាន្ត​នៅ​តាម​តំបន់ទេសចរណ៍​នានា​នៅទូទាំងប្រទេស ដោយ​ចំនួននេះ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។

ពលរដ្ឋចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាន​នានា

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤%។

លោកបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា៕

Advertisement
Advertisement