Connect with us

Hi, what are you looking for?

ក្នុងស្រុក

សត្វស្វាត្រោស១ក្បាលត្រូវបានលែងចូលទៅរស់នៅក្នុងព្រៃខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វស្វាត្រោស១ក្បាល ត្រូវ​បាន​មន្រ្តីក្រសួងបរិស្ថានធ្វើ​ការ​ព្រលែង​ទៅកាន់​ជម្រក​ធម្មជាតិវិញ នៅ​ក្នុង​ភូមិ​សាស្រ្ត​ដែនជម្រក​សត្វព្រៃកែវសីមា កាលពីថ្ងៃម្សិលមិញ​នេះ។

បើ​តាម​ការ​បញ្ជាក់របស់​ក្រសួងបរិស្ថាន សត្វស្វាត្រោស១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកបានពីលោក ជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈលោកជួយសង្រ្គោះបានពីការតាមប្រម៉ាញ់ ហើយបានទំនាក់ទំនងទៅកាន់មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកទទួលដើម្បីការពារ អភិរក្ស ថែទាំសុខភាព និងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕

Advertisement
Advertisement