Connect with us

Hi, what are you looking for?

អន្តរជាតិ

បាក់​ដី​កន្លែង​យក​រ៉ែ​ថ្លើមថ្ម​នៅ​ភាគ​ខាងជើង​មីយ៉ាន់ម៉ា ចំនួន​អ្នក​ស្លាប់​កើន​ដល់១៦២នាក់​ (វីដេអូ)

មីយ៉ាន់ម៉ា៖ តាម​ការ​ចុះផ្សាយ​របស់​សារ​ព៧ត៌​មាន CGTN នៅ​ថ្ងៃនេះ​បាន​ឲ្យដឹង​ថា តួលេខ​ជនរងគ្រោះ​បាត់បង់ជីវិត ដោយសារ​ហេតុការណ៍​បាក់​ដី​កន្លែង​ជីក​រ៉ែ​ថ្លើមថ្ម នៅ​ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២ កក្កដា ម្សិលមិញ បាន​កើន​ដល់១៦២នាក់។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​មីយ៉ាន់ម៉ា បាន​ឲ្យដឹង​ថា គ្រោះ​បាក់​ដី​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​កើតឡើង​នៅ​ការដ្ឋាន​ជីក​រ៉ែ​ថ្ម​មួយ​កន្លែង ស្ថិតនៅ​តំបន់​ហា​ផា​ខាន់ រដ្ឋ​កា​ឈីន ភាគ​ខាងជើង​ប្រទេស កាលពី​វេលា​ម៉ោង៨៖០០នាទី​ព្រឹក​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​សប្តាហ៍​នេះ។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន មានកម្ម​ករ​ជីក​រ៉ែ​រាប់​រយ​នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា ត្រូវ​បាន​កប់​នៅក្នុង​ដី ខណៈ​គ្រោះ​បាក់​ដី​មួយ​នេះ វា​បាន​កើតឡើង​ក្នុង​ម៉ោង​ធ្វើការ​របស់​ពួក​គេ។

សូម​បញ្ជាក់​ថា គ្រោះ​រអិល​បាក់​ដី​នៅ​រដ្ឋ​កា​ឈី​ននេះ ធ្លាប់​បាន​កើត​ម្តង​ដែរ​កាលពី​ឆ្នាំ២០១៥ ដែល​ពេលនោះ​បាន​ធ្វើឲ្យ​មនុស្ស​ចំនួន១១៦នាក់​ស្លាប់​៕

 សូមទស្សនាវីដេអូ៖

Advertisement
Advertisement