Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មិនមែន​ខេត្តបាត់ដំបង​ទៀត​ទេ ឥឡូវនេះ​ខេត្តព្រៃវែង​ក្លាយជា​ជង្រុកស្រូវ​ដ៏​ធំជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ អាជ្ញាធរ​ខេត្តព្រៃវែង បាន​លើកឡើង​ថា ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​មួយ​នេះ បាន​ក្លាយជា​ជង្រុកស្រូវ​ដ៏​ធំជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ដំណាល​កាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​ប្រជាកសិករ​ងាក​មក​អនុវត្ត​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ និង​គួបផ្សំ​ជាមួយ​ភាព​វៃឆ្លាត​របស់​ពួក​គាត់។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តព្រៃវែង នៅ​ថ្ងៃទី ០៩ ខែ កក្កដា នាទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី លោក អ៊ុ​ក សំណាង​ប្រធាន​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យដឹង​ថា ខេត្តព្រៃវែង​ជា​ខេត្ត​មួយ​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់ សើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​ស្រូវ​អង្ករ ដែល​អាច​ទទួល​បាន​បរិមាណ​ផល​ច្រើនជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​នៅក្នុង​ឆ្នាំ២០១៩​-២០២០នេះ អាច​ផលិត​បាន​រហូតដល់១លាន ៣សែន​តោន។

លោក​បាន​បញ្ជាក់​ថា តាម​រយៈ​បរិមា​នផល​ដែល​ទទួល​បាន​នេះ​អាច មាន​សមត្ថភាព​ផ្គត់​ផ្គត់​បំពេញ​តម្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ថែមទាំង​អាច​នាំចេញ​ដើម្បី​បំពេញ​មត្រូ​វកា​ររបស់​ប្រជាជន​នៅក្នុង​ប្រទេស​បាន​ថែមទៀត ដោយ​មិន​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ បើ​ទោះបី​ប្រទេស​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​កូ​វីដ១៩ក៏ដោយ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធានមន្ទីរ ខេត្តព្រៃវែង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧៨,៦​%ជា​កសិករ និង​ជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ១ ទូទាំង​ប្រទេស​លើ​វិស័យ​កសិកម្ម (ឆ្នាំ២០១៩ និង​ឆ្នាំ២០២០​)។ លោក​បន្ថែម​ថា តុល្យភាព​ស្បៀង​ប្រចាំឆ្នាំ ក្រោយពី​កាត់ចេញ​សម្រាប់​ទុក​បរិភោគ ទុក​ពូជ ចិញ្ចឹមសត្វ នៅសល់​លើស​ពី​តម្រូវការ គិតជា​អង្ករ មាន​ចំនួន ៥៦០.៧៤៧តោន ស្មើនឹង​ស្រូវ​ចំនួន ៨៧៦,១៦៧តោន សម្រាប់​លក់​ទៅ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ដែល​មានតម្លៃ​ជាមធ្យម ក្នុង១គីឡូក្រាម ៩២០រៀល​៕

Advertisement
Advertisement