Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្នងការនគរបាលខេត្តតាកែវ ចេញ​លិខិត​បំភ្លឺ​ស្ទើរ​រាល់ថ្ងៃ ពាក់ព័ន្ធរឿងរ៉ាវ​ដែល​កើត​ឡើងនៅ​គោល​ដៅ​រឹតបន្តឹងច្បាប់ចរាចរណ៍​រង្វង់​មូលអូរចំបក់

តាកែវ៖ រំលង​មិន​បាន​មួយថ្ងៃផង ស្នងការនគរបាល​ខេត្ត​តាកែវ បាន​ចេញ​លិខិត​បំភ្លឺមួយ​ករណីទៀតហើយ ពាក់ព័ន្ធនឹង​រិះគន់របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​គោល​ដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដែល​គេ​បានដាក់​នៅ​ចំណុច​រង្វង់​មូល​អូរចំបក់ ច្រក​ចូល​ទីរួម​ខេត្ត​តាកែវ។

កាលពីថ្ងៃទី៨ ខែកក្កដា ស្នងការនគរបាល​ខេត្ត​តាកែវ បាន​ចេញ​លិខិត​បំភ្លឹមួយ​ពាក់ព័ន្ធនឹង​រឿងរ៉ាវ​ប៉ូលិស​ចរាចណ៍​រង្វង់មូលអូរចំបក់នេះ ក្រោយ​កើត​មាន​ហិង្សាជាមួយ​អ្នក​បើក​រថយន្ត​ដឹកមេរុ ហើយ​នៅ​ថ្ងៃទី១០ ខែកក្កដា នេះ ស្នងការនគរបាល​ខេត្ត​តាកែវ បាន​ចេញ​លិខិត​មួយ​ទៀត ពាក់ព័ន្ធ​​​ប៉ូលិស​ចរាចរណ៍​គោល​ដៅ​ដដែលនេះ ត្រូវ​ពលរដ្ឋ​រិះគន់ថាបានផាកពិន័យ​ចំពោះ​អ្នក​ថ្មើជើងមិន​ពាក់មួក​សុវត្ថិភាព។

យ៉ាងណាក៏​ដោយ មហាជន​បាន​លើក​ឡើងថា ស្នងការនគរបាល​ខេត្ត​តាកែវគួរ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្រ្តីខ្លួន ដោយមិន​ត្រូវ​ឈ្លោះជាមួយ​ប្រជាពលរដ្ឋ​ស្ទើរ​រាល់ថ្ងៃនោះទេ ព្រោះថា បើ​មិន​ដូច្នោះទេ ស្នងការនគរបាល​ខេត្ត​តាកែវ មិន​ដឹង​ជា​ចេញលិខិត​បំភ្លឺ​ប៉ុន្មាន​សន្លឹក​ទៀត​ឡើយ៕

Advertisement
Advertisement