Connect with us

Hi, what are you looking for?

អន្តរជាតិ

ឆេះនាវាដឹកយន្តហោះរបស់កងទ័ពអាមេរិក របួស​មនុស្ស​២១នាក់

​អាមេរិក​៖ នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​កងទ័ព​ជើង​អាមេរិក ដែល​ស្ថិតនៅ​មូលដ្ឋាន​ទ័ពជើងទឹក​ទីក្រុង San Diego ភាគខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២១នាក់រងរបួស។ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។​

​នាវា​ដឹក​យន្តហោះ​ចម្បាំងដែលឆេះនោះ​មាន​ឈ្មោះថា USS Bonhomme Richard ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់ ខណៈ​នាវិក​សរុប​១៦០​នាក់​កំពុង​ស្ថិតនៅលើ​នោះ ។

​សម្រាប់​ការឆាបឆេះ​នេះដែរ ត្រូវគេរាយការណ៍ថាបាន​កើតឡើង​អំឡុង​ពេលដែល​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Bonhomme Richard កំពុង​ស្ថិតនៅ​ក្នុងការ Upgrade សមត្ថភាព ដើម្បី​ឲ្យ​វា​អាច​ផ្ទុក​នាវិក​រហូតដល់​ទៅ​១​ពាន់​នាក់​៕​

Advertisement
Advertisement