Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខណ្ឌដូនពេញ​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ចាត់​វិធានការទប់ស្កាត់ការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ក្នុងសង្កាត់ស្រះចក

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់ការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ក្នុងភូមិ២ និងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងកិច្ចប្រជុំនេះក៏មានកាអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកការងារគ្រឿងញៀន និង លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងខណ្ឌ លោកចៅសង្កាត់ស្រះចក មេភូមិ មន្ត្រីពាក់ព័ន្ធ និង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ២ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ សរុបចំនួន ៨០គ្រួសារ៕

Advertisement
Advertisement