Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាគ្រោងនឹង​ដឹក​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ​ពី​ចិន​តាម​យន្តហោះ

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ថ្លែង​នៅ​ព្រឹកមិញ​ ក្នុង​ឱកាសសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិលេខ​៥៨ថា កម្ពុជា​ចង់​ឲ្យ​មាន​ការ​ដឹកជញ្ជូន​វត្ថុធាតុដើម​សម្រាប់​បម្រើ​ដល់​រោងចក្រ​កាត់ដេរ​តាម​រយៈ​ជើង​ហោះហើរ ប្រសិន​បើ​តាមផ្លូវ​ទឹក​មិន​អាច​ធ្វើ​ទៅ​បាន។

ការ​បង្ហាញពី​បំណង​នេះ គឺធ្វើ​ឡើង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅកម្ពុជា​បាន​ប្រកាស​ថា ចិន​នឹង​ព្យាយាម​បញ្ជូន​វត្ថុធាតុ​ដើម​សម្រាប់​វិស័យ​កាត់ដេរ​មក​កាន់​កម្ពុជា​ឲ្យ​ឆាប់​តាមតែអាចធ្វើ​ទៅ​បាន។

គួរ​បញ្ជាក់ថា ដោយ​សារ​បញ្ហា​វីរុស​ផ្លូវ​ដង្ហើម Covid-19 ដែល​បាន​កើត​ឡើង​នៅប្រទេស​ចិន បាន​ធ្វើ​ឲ្យ​រោងចក្រ​កាត់​ដេ​រសម្លៀក​បំពាក់​នៅ​កម្ពុជា​ជា​ច្រើន​ត្រូវ​ផ្អាក​ដំណើរ​ការ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន ដោយ​សារ​តែ​វត្ថុធាតុដើម​ទាំងអស់​ដែល​ត្រូវ​យក​មក​ពី​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក៕

Advertisement
Advertisement