Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខណ្ឌដូនពេញ​រៀបចំ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២០

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ លោក លោកស្រីចៅសង្កាត់-ប៉ុស្តិ៍ផ្សារថ្មីទី១ និងសង្កាត់ផ្សារថ្មីទី២ និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន១១៨នាក់។

វេទិកាបានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់សាម៉ី កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង។

បន្ទាប់ពីបញ្ចប់ពិធី គណៈអធិបតី បានប្រគល់ ធេបប្លេក (ឧបករណ៍ សម្រាប់សំភាសធ្វើប័ណ្ណសមធ៌ម) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ មន្ទីរផែនការរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ ជូនសង្កាត់ទាំង១១ សម្រាប់ធ្វើ ប័ណ្ណសមធ៌ម ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋាន៕

Advertisement
Advertisement