Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្ចាស់ផ្ទះសំណាក់រត្ន័ដារ៉ា កំពុង​យក​ផ្លូវ​ចូលផ្សារ​កំពង់ត្រាចធ្វើអាជីវកម្មទាភាស៊ីគ្មានច្បាប់ ដោយអាងប្រធានមន្ទីរសេដ្ឋកិច្ចខេត្តកំពត

(ខេត្តកំពត)៖ ពលរដ្ឋជាអាជីវករនៅផ្សារកំពង់ត្រាចស្រុកកំពង់ត្រាចខេត្តកំពតបាននាំគ្នារិះគន់ថា លោកស្រី អ៊ីង វណ្ណា ម្ចាស់ផ្ទះសំណាក់រត្ន័ដារ៉ា បាននិងកំពុងយកដីផ្លូវចូលផ្សារកំពង់ត្រាចធ្វើអាជីវកម្មផ្ញើម៉ូតូដោយខុសច្បាប់ និងបានយកឈ្មោះលោកប្រធានមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពតមកគម្រាមពួកគាត់ទៀតផង។

ក្រុមអាជីវករបានលើកឡើងទៀតថា លោកស្រីអ៊ីង វណ្ណាខាងលើបានយកតម្លៃផ្ញើម៉ូតូពីពលរដ្ឋក្នុងម៉ូតូ១គ្រឿង គឺ១០០០រៀលទាំងដែលការធ្វើអាជីវកម្មនេះពុំមានច្បាប់អនុញ្ញាតិផងនោះ។

ជុំវិញករណីខាងលើលោកស្រី អ៊ីង វណ្ណាដែររងការរិះគន់ពីសំណាក់ក្រុមអាជីវករបានឲ្យ​ដឹងថា លោកស្រីពិតជាបានទទួលផ្ញើម៉ូតូយកលុយ១គ្រឿង១០០០រៀលមែន តែលោកស្រីទទួលផ្ញើតែបរិវេនជុំវិញផ្ទះសំណាក់លោកស្រីតែប៉ុណ្ណោះ។

លោកស្រីបានបន្ថែមទៀតថា រឿងផ្ញើម៉ូតូលើផ្លូវចូលទៅក្នុងផ្សារគឺពិតមែន ព្រោះផ្លូវផ្សារកំពង់ត្រាចជាច្រើនត្រូវបានគេសង់តូបបិទអស់ហើយដើម្បីធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លូន បើហាមលោកស្រីមិនអោយផ្ញើលើផ្លូវចុះតូបសង់លើផ្លូវរើចេញអោយអស់វិញទៅ ចំណែករឿងលោកស្រីយកឈ្មោះប្រធានមន្ទីសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តកំពតមកគម្រាមលោកស្រីមិនបានឆ្លើយទេ។

ពាក់ពន្ធ័ករណីខាងលើលោក ហាម បាវ ប្រធានវិយោគភាស៊ីផ្សារកំពង់ត្រាចបានឲ្យ​ដឹងថា ពិតជាមានករណីក្រុមអាជីវករលើកឡើងខាងលើមែនតែលោកមិនមានសិទ្ធគ្រប់គ្រាន់ក្នុងការហាមឃាត់លោកស្រីអ៊ី វណ្ណាមិនឲ្យ​ធ្វើអាជីវកម្មនោះទេ ដោយ​ទុកឲ្យ​ខាងមន្ទីរសេដ្ឋកិច្ចខេត្តកំពតជាអ្នកចាត់វិធានការចុះ។

Advertisement
Advertisement