Connect with us

Hi, what are you looking for?

Uncategorized

លែងបារម្ភខ្លាចគេលួចចូលមើល Messenger ទៀតហើយ ទោះបីជាឲ្យ​ទូរសព្ទអ្នកដទៃខ្ចីប្រើក៏ដោយ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឲ្យ​ប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។

មុខងារថ្មីនេះអាចឲ្យ​អ្នកប្រើប្រាស់តម្រូវឲ្យ​ផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger បាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍សុវត្ថិភាពថាព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះទេ។

ម្យ៉ាងវិញទៀតក្រុមហ៊ុន Facebook ក៏បានកំពុង ធ្វើការសាកល្បងមុខងារ ដើម្បីឲ្យ​អ្នកប្រើប្រាស់អាចកំណត់ថាតើអ្នកណាអាចផ្ញើសារឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នកដែលមិនអាចតេឬផ្ញើសារបានទាំងស្រុងផង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឲ្យ​រូបភាពមើលទៅឃើញព្រិលប្រសិនបើរូបភាពនោះត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរឱ្យស្ដាយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ទាល់តែ២-៣ខែទៀតទើបអាចប្រើមុខងារនេះបាន។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារនេះ៕

Advertisement
Advertisement