Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ខែមីនា​ខាងមុខ មាន​រោងចក្រ​ប្រមាណ​២០០នឹងបិទ​ទ្វារ ព្រោះ​តែ​ខ្វះ​វត្ថុធាតុដើម

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងថា គិត​មក​ត្រឹម​ថ្ងៃនេះ មាន​រោងចក្រ​ចំនួន​១០ហើយ​បាន​ដែល​ស្នើ​សុំព្យួរផ្នែកខ្លះ ព្រោះ​តែ​កង្វះ​វត្ថុ​ធាតុ​ដើម​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន ហើយ​ថា នៅ​អំឡុង​ខែមីនា​ខាងមុខ​នេះ មានរោងចក្រ​ប្រមាណ​ជា​២០០ នឹង​ប្រឈម​ការ​បិទទ្វារ​ផងដែរ។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ បាន​ថ្លែង​ក្នុង​សន្និសីទ​ដែលរៀបចំធ្វើ​ឡើង​ដោយ​អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា ខណៈ​ដែល​រោងចក្រ​ប្រមាណ​២០០​គ្រោង​នឹង​បិទទ្វារ​នៅ​ពេល​ខាងមុខ​នេះ គឺ​នឹង​ធ្វើ​ឲ្យ​កម្មករ កម្មការិនី​ប្រមាណ ១៦ម៉ឺននាក់​នឹង​អត់ការងារធ្វើ​ផងដែរ។ «បញ្ហាឥទ្ធិពលកូរ៉ូណានេះ គឺយើងបានដឹងថា នៅក្នុងខែមីនាខាងមុខនេះ គឺអាចមានរោងចក្រ សហគ្រាសខ្ទង់ជិត២០០ដែរ ដែលអាចប្រឈមទៅនឹងការកង្វះនូវវត្ថុធាតុដើម ហើយវាអាចប៉ះពាល់ដល់បងប្អូន កម្មករនិយោជិត ប្រហែល១៦ម៉ឺននាក់»។

យ៉ាងណាក៏ដោយ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈម​នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ សហការជាមួយភាគីចិន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលចិនផ្ដល់នូវអាទិភាពក្នុងការផ្គត់ផ្គង់ជូនមកប្រទេសកម្ពុជា ដែលបង្កលក្ខណៈឲ្យកង្វះវត្ថុធាតុដើមនេះ មានរយៈពេលខ្លី៕

Advertisement
Advertisement