Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកយាយអាយុ៨៩ឆ្នាំសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹង​កូនស្រីពៅរបស់​ខ្លួន

(កំពង់ស្ពឺ)៖លោកយាយ ស៊ីវ សាធ អាយុ៨៩ឆ្នាំរស់នៅភូមិស្ដុក ឃុំស្វាយចាចឹបស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ដែល​កំពុងជួបវិបត្តិ​ធ្ងន់ធ្ងរដោយសារតែចាញ់កល្បិចកូនស្រីពៅបោកយកលុយអស់ពីខ្លូនលែងបានព្យាបាលជំងឺ ពេលនេះបាន​សម្រចចិត្ត​ដាក់ពាក្យប្តឹងកូនស្រីពៅនិងបក្ខពួកទៅ​អធិការដ្ឋាននគរបាលស្រុកបសេដ្ឋហើយ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកយាយបានមកដាក់ពាក្យបណ្ដឹងប្ដឹងកូនស្រីពៅរបស់លោកយាយឈ្មោះ អ៊ួន លី និងបក្ខពួកតាមផ្លូវច្បាប់ដោយប្ដឹងពីបទកំហែង និងគម្រាមយក ហើយក្រុមសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានទទួលពាក្យបណ្ដឹងយ៉ាងយកចិត្តទុកដាក់ដោយក្ដីអាណិតលោកយាយជាពន់ពេក។

បើយោងតាមការៀបរាប់ពីលោកស្រី អ៊ យ៉ា អាយុ៦២ឆ្នាំត្រូវជាកូនរបស់លោកយាយខាងលើបានឲ្យ​ដឹងថា ម្ដាយរបស់លោកស្រីមានកូនចំនួន៤នាក់ហើយលោកស្រីជាកូនបងគេបង្អស់ ចំណែកកូនទី២ស្លាប់កូនទី៣ឈ្មោះ អ៊ រ៉េមអាយុ៥៦ឆ្នាំនិងកូនទី៤ដែលជាកូនពៅឈ្មោះអ៊ួន លីអាយុ៥២ឆ្នាំ។

លោកសី្របានរៀបរាប់ទៀតថា ក្នុងឆ្នាំ២០១៩បងប្អូនរបស់លោកស្រីបានមូលមតិគ្នាជាមួយម្ដាយសម្រេចលក់កេរ្តិ៍របស់ម្ដាយយកលុយទៅផ្ញើធនាគាដោយដាក់ឈ្មោះម្ដាយជាម្ចាស់កុង និងមានបងប្អូនចំនួន៣នាក់ទៅបើកទើបបើកលុយឲ្យ​ម្ដាយបាន ព្រោះម្ដាយកាន់តែជរាទៅៗតែពេលយកទៅដាក់ស្រាប់តែកូនពៅឈ្មោះ អ៊ួន លី បានដាក់ឈ្មោះរបស់ខ្លួន​ជាអ្នកបើកទៅវិញ ហើយចំនួនលុយនោះគឺ៤៤លានរៀល។

ដោយកើតទុក្ខមិនសុខចិត្ត លោកស្រី អ៊ យ៉ា បាននាំម្ដាយជរាទៅជំទាស់ហើយឲ្យ​កូនពៅខាងលើដកលុយយកមកឲ្យ​ម្ដាយជារាវិញ បន្ទាប់​មក​កូនពៅបានទៅ​ដកលុយពីធនាគាថាយកមកឲ្យ​ម្ដាយ តែផ្ទុយទៅវិញគេបែរជាបើកលុយបានមិនព្រមឲ្យ​ម្ដាយទេ គឺគេយកលុយនោះទៅទុកនៅផ្ទះរបស់គេដោយប្រាប់ម្ដាយថា បើចង់បានលុយហ្នឹងលុះត្រាតែម្ដាយជរាព្រមប្រគល់ដីមួយដុំទុកសម្រាប់ធ្វើផ្នូរនោះឲ្យ​ទៅខ្លួន​ទើបគេព្រមឲ្យ​លុយ៤៤លានរៀលនឹងវិញ

បើយោងតាមក្រុមអ្នកច្បាប់បានឲ្យ​ដឹងថា កូនស្រីពៅរបស់លោកយាយឈ្មោះអ៊ួន លីនិងបក្ខពួក អាច​ជាប់ចោទពីបទកំហែងយកក្នុងមាត្រាទី៣៦៣នៃក្រមព្រហ្មទណ្ឌ ដោយ​អាចជាប់ពន្ធនាគារចាប់ពី២ឆ្នាំដល់៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានដល់៨លានរៀល៕

 

Advertisement
Advertisement