Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ប្រុងប្រយ័ត្ន! មាន​ទំព័រហ្វេសបុក​ក្លែង​ក្លាយ​ បន្លំ​លួច​លេខ​សម្ងាត់​គណនីហ្វេស​បុក​របស់​លោកអ្នក

យោង​តាម​ការ​បញ្ជាក់របស់​ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាបាន​ឲ្យដឹងថា ខ្លួន​ទើបបានទទួលសេចក្តីរាយការណ៍ជាច្រើនករណី​ ស្តីពីសារជូនដំណឹងពីទំព័រហ្វេសបុកក្លែងក្លាយឈ្មោះថា “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” ដែលបន្លំលួចព័ត៌មានគណនីហ្វេសបុក​ (អ៊ីម៉ែល​ លេខទូរស័ព្ទ​ និងលេខសម្ងាត់)​ របស់អ្នកគ្រប់គ្រងទំព័រហ្វេសបុក។

ក្រុមនោះ​បាន​ប្រើប្រាស់វិធីសាស្ត្រមួយចំនួន​ ដូចខាងក្រោម​៖

-​ ទំព័រហ្វេសប៊ុកក្លែងក្លាយ “Faoebook PageVerified Faoebook Corporation Network និង Faoebook Social Media” បានបន្លំខ្លួនមកបានសរសេរថា “ទំព័ររបស់អ្នកត្រូវបានរាយការណ៍ដោយអ្នកផ្សេងអំពីការភូតកុហកឬការបន្លំដើម្បីការពារបញ្ហានេះយើងចាំបាច់ត្រូវផ្ទៀងផ្ទាត់គណនីរបស់អ្នក”​ រួច​ Mention ឈ្មោះទំព័រហ្វេសបុកជនរងគ្រោះ​ដើម្បីទាក់ទាញ​អ្នកគ្រប់គ្រងផេកចុចចូលមើលការណែនាំ

-​ ក្នុងខ្លឹមសារឆបោក​ បានដាក់តំណរភ្ជាប់ (bit.do/recovery-page-verification)​ ទៅកាន់គេហទំព័រក្លែងក្លាយបន្លំលួចព័ត៌មាន និងលេខសម្ងាត់ទំព័រហ្វេសបុករបស់ជនរងគ្រោះ

-​ បន្ទាប់ពីបន្លំលួចយកលេខសម្ងាត់គណនីហ្វេសបុករបស់ជនរងគ្រោះ​ ពួកគេនឹង​ Login ចូលគណនីនោះ​ និងប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗ​ តួរយ៉ាង​លួចកាន់កាប់គណនី​ ឬទំព័រហ្វេសបុកជនរងគ្រោះ (Facebook Account or Page Hijacking) ជាដើម។

ជាវិធានការ ក្រុមការងានាយកដ្ឋានព័ត៌មានវិទ្យាក៏​បានក្រើនរំលឹកដល់អ្នក​ប្រើប្រាស់​ហ្វេស​បុក សម​កុំធ្វើតាមការណែនាំឲ្យ​សោះ រួចនាំគ្នាជួយធ្វើការ Report ទំព័រហ្វេសប៊ុកនោះជាការស្រេច។ ចំពោះបងប្អូនម្ចាស់ទំព័រហ្វេសបុក​ ដែលបានចាញ់ការឆបោក​ បានផ្តល់​ព័ត៌មានលេខសម្ងាត់​ និងកំពុងបាត់បង់គណនី​ ឬទំព័រហ្វេសបុក​ សូមធ្វេីការសហការផ្តល់ព័ត៌មាន​ និងដាក់ពាក្យបណ្តឹងមកកាន់នាយកដ្ឋានព័ត៌មានវិទ្យា៕

Advertisement
Advertisement