Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​ចាប់ឃាត់​នាវាបរទេសមួ​យគ្រឿង ក្ដែល​ចូល​មក​បោះ​យុថ្កា​ក្នុង​ដែន​សមុទ្រ​កម្ពុជា

(ភ្នំពេញ)៖ សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ទឹក​របស់​កម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅនេះ បាន​ធ្វើ​ការ​ចាប់​ឃាត់​នាវា​ដែលមាន​សញ្ជាតិ Cameroon មួយ​គ្រឿង និង​មនុស្ស​១៦នាក់ទៀត​ដែល​នៅ​លើ​នាវា​នោះ ក្រោយ​ពី​បាន​មក​បោះ​យុថ្កា​បំពាន​ដែន​សមុទ្រ​កម្ពុជា​ នៅ​ចំណុច​ចន្លោះ​កោះតាង និង​កោះប៉ូឡូវៃ។

បើតាម​ការ​បំភ្លឺរបស់​អ្នក​ទទួល​ខុស​ត្រូវ​នាវា​នេះ​ថា នាវា​ខ្លួន​មានឈ្មោះ MT-COURAGEOUS បាន​ទទួល​បញ្ជា​ឲ្យ​ចេញ​ពី​កំពង់ផែ KAO HSIUNG នៃ​កោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២០។ លុះ​ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នាវា​នេះ​បាន​បោះ​យុថ្កា​នៅ​ចំណុចនេះ ដើម្បីរង់ចាំ​បទ​បញ្ជា​ជា​ថ្មី​ពីថៅកែ។

បើ​តាម​ព័ត៌មាន និង​ឯកសារ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នាវា MT-COURAGEOUS នេះ ធ្លាប់​ធ្វើ​សកម្មភាព​បំពាន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (កូរ៉េខាងជើង) ដែលហាម​ឃាត់​ការ​ផ្ទេរ​ពីនាវា​ទៅនាវា ទៅ​ទូក​ដឹកទំនិញ​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។

ទោះជាយ៉ាងណាក៨ដោយ បច្ចុប្បន្ននាវា MT-COURAGEOUS ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការពារព្រំដែនទឹក ឃាត់​ និង​បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា​អមសាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាម​ច្បាប់៕

Advertisement
Advertisement