Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រទេស​រុស្ស៊ី​ក្លាយ​ជា​ប្រទេស​ដំបូងគេលើពិភពលោក ដែល​ផលិត​បានវ៉ាក់សាំង​ការពារ​វីរុស​កូវីដ​១៩

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន បានប្រកាសថា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភព លោកដែលបានផ្តល់ការ​ទទួលស្គាល់លើវ៉ាក់សាំង កូវីដ ១៩ នេះបន្ទាប់ពីការធ្វើតេស្តិ៍លើមនុស្សមិន ដល់ ២ ខែផងនោះ។

ការអភិវឌ្ឍនេះ​បានត្រួសត្រាយផ្លូវដ៏ធំដល់ប្រជាជនរុស្ស៊ីប៉ុន្តែដំណាក់កាលចុងក្រោយនៃការសាកល្បងដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពបន្ថែមទៀតនៅតែបន្តធ្វើឡើង ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល លោកពូទីន បញ្ជាក់ថា វ៉ាក់សាំងដែលបានបង្កើតឡើងនេះគឺមានសុវត្ថិភាព ហើយលោកសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះឱ្យបានឆាប់បំផុត ។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានហ្គាមាលីយ៉ា នៅទីក្រុងមូស្គូ ត្រូវបានគេដាក់ឈ្មោះថា Sputnik-V ។ ​លោកពូទីន មានប្រសាសន៍បញ្ជាក់ថា កូនស្រីរបស់គាត់ម្នាក់ទទួលចាក់វាក់សាំងនេះរួចទៅហើយ៕

Advertisement
Advertisement