Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្រាលថ្មមួយនៅប្រាសាទប្រែរូប​រំកិលចេញពីទីតាំងដើម អាជ្ញាធរ​អប្សរាសម្រេច​បិទការទស្សនាថ្ងៃលិចនៅប្រាសាទនេះបណ្តោះអាសន្ន

អាជ្ញាធរ​ជាតិអប្សរា បាន​ឲ្យដឹងនៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួនថា ខឿនលើ​បង្អស់​ផ្នែក​ខាង​លិច​របស់ប្រាសាទប្រែរូប ដែលជា​ទីតាំង​បណ្តុំ​ភ្ញៀវទេសចរ​ទស្សនា​ថ្ងៃលិច មានកម្រាលថ្ម​បាន​រំកិល​ចេញពីទីតាំង​ដើម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរជាយថាហេតុ, ដូច្នេះហើយ ដើម្បីសុវត្ថិភាព​ដល់​ភ្ញៀវទេសចរ អាជ្ញាធរ​ជាតិអប្សរា នឹង​បិទ​ការ​ទស្សនា​ថ្ងៃលិច​នៅ​ប្រាសាទនេះជា​បណ្តោះអាសន្ន គិត​ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ​២០២០​តទៅ រហូត​ដល់​ចំណុច​គ្រោះថ្នាក់ នៃ​ប្រាសាទ​ត្រូវ​បាន​ជួស​ជុល​រួចរាល់។

Advertisement
Advertisement