Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ស្នាដៃច្នៃប្រឌិត​របស់​យុវជន​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពីភ្ញៀវទេសចរ

លោក យិន ចិន យុវជន​រស់​នៅ​ស្រុក​តាលោសែនជ័យ នៃ​ខេត្ត​ពោធិ៍​សាត់ បាន​បង្កើត​ស្នាដៃ​ដ៏​ទាក់ទាញ​មួយ ដោយ​លោក​បាន​បង្កើត​ជា​យន្តហោះធ្វើពីដែក និង​សង្កសី ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពី​ភ្ញៀវទេសចរនៅ​ក្នុង​តំបន់។

យន្តហោះកែច្នៃនេះ ត្រូវ​បាន​លោក​ដាក់ឲ្យ​ភ្ញៀវទេសចរ​ចូល​មើល​កម្សាន្ត​នៅ​ក្នុង​រីសតតាលោសែនជ័យ ដែលមានទីតាំងនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា យុវជន យិន ចិន ជានិស្សិត រៀនផ្នែកអេឡិចត្រូនិក នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ក្នុងវិស័យ (TVET) ហើយសម្រាប់អនាគតដ៏ខ្លីខាងមុខនេះលោកនឹងបង្កើតយន្តហោះប្រដេញធុនម៉ិច (Mic) មួយទៀតជូនភ្ញៀវចូលទស្សនាកម្សាន្ត ៕

Advertisement
Advertisement