Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋព័ទ្ធចាប់មន្រ្តីនគរបាល ក្រោយ​ដក​កាំភ្លើងភ្ជង់អ្នកកត់ឆ្នោត

ភ្នំពេញ៖ ប្រជាពលរដ្ឋបានព័ទ្ធចាប់មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ពងទឹក បន្ទាប់នគរបាលរូបនេះ បានដកកាំភ្លើងភ្ជង់ស្រ្តីអ្នកកត់ឆ្នោតវៀតណាមនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ នារសៀលថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ ម៉ា ចាន់រិទ្ធី អាយុ៣៣ឆ្នាំ មានតួនាទីជានាយរងផ្នែក នៃការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោថា នគរបាលដែលឃាត់ខ្លួននោះ ត្រូវបានគេប្រគល់ទៅឲ្យអង្គភាពសាមីដោយសារស្ត្រីរងគ្រោះមិនបានប្តឹងផ្តល់ ពោលគ្រាន់តែធ្វើកិច្ចសន្យាតែប៉ុណ្តោះ៕

Advertisement
Advertisement