Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមរាជានិយមថៃស្ទុះឡើង ខណៈក្រុមប្រឆាំងវាយសន្ធាប់ខ្លាំង​

អន្តរជាតិ៖​ក្រុមអ្នក​រាជានិយមថៃប្រមាណ១២០០នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ​បាន​ស្ទុះក្រោកត​វ៉ា ដើម្បីការពាររបបរាជានិយម និងរដ្ឋាភិបាល​ ខណៈដែលក្រុម​ប្រឆាំងភាគច្រើនជានិស្សិតបានទាមទារឲ្យរំលាយរដ្ឋាភិបាល និងធ្វើវិសោធនកម្មច្បាប់ ។ នេះបើយោងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍នាព្រឹកថ្ងៃទី៣១ សីហា នេះ ។

ដោយប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានក្នុងទីក្រុងបាងកក ពួកគេបានគ្រវីទង់ជាតិ ជាមួយនិងបដារដែលសរសេរថា “យើងស្រឡាញ់ព្រះមហាក្សត្រ” “ សង្រ្គោះជាតិ” “ កុំធ្វើបាបអ្នកស្មោះត្រង់” និង“កុំផ្តួលរំលំស្ថាប័ន” ជាដើម។

អ្នកនយោបាយស្តាំនិយមលេចធ្លោលោក Warong Dechgitvigrom ដែលបានចាប់ផ្តើមបង្កើតក្រុមនេះនៅខែនេះ បានប្រាប់អ្នក​សារព័ត៌មាន​ថា « យើងទទូចថា ជម្លោះរបស់ប្រទេសនេះផ្តើមចេញពីអ្នកនយោបាយ ។ ស្ថាប័នរាជាធិបតេយ្យមិនមានចំណែកក្នុងការគ្រប់គ្រងប្រទេសទេ។ ស្ថាប័ននេះគឺជាការគាំទ្រខាងសីលធម៌ ដែលភ្ជាប់ប្រជាជនជាមួយគ្នា…»។

ការប្រមូលផ្តុំនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាជិតមួយខែដឹកនាំដោយនិស្សិតជាង១ម៉ឺននាក់ ដែលពួកគេបានអំពាវនាវឱ្យបណ្តេញលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា កែរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតថ្មី  ។

យ៉ាងណាក៍ដោយកាលពីសប្ដាហ៍មុនលោក ប្រាយុធ បានព្រមានថា ប្រទេសនេះនឹងត្រូវបានហ៊ុំព័ទ្ធដោយអណ្តាតភ្លើងប្រសិនការបែកបាក់នៅតែបន្ត ៕

Advertisement
Advertisement