Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ទីរ​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម ទាមទារ​ឲ្យ​រុះរើ​រូបសិប្បនិម្មិតតួប៉មប្រាសាទ​នគរបាជ័យពុះជា២ ចេញពី​ភោជនីយដ្ឋានស្មៅទន្លេ

កំពង់ចាម៖ រូបសិប្បនិម្មិត តួប៉មប្រាសាទ​នគរបាជ័យ​ពុះជា២ធ្វើពីស្នោ ដែល​គេ​តែង​ទៅ​ថតលេង​នៅ​ភោជនីយដ្ឋាន​ស្មៅទន្លេ ក្នុង​ក្រុង​កំពង់ចាម​នោះ ឥឡូវ​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម បាន​ចេញ​លិខិតមួយ ដោយ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋានមួយ​នេះ​រុះរើ​ក្នុង​រយៈ​ពេល​៣ថ្ងៃ។

មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ចាម​បាន​លើក​ឡើងថា ក្រោយ​ពីក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​ឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលបានដាក់តាំងនៅភោជីយដ្ឋានស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋានខុសនឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញ៉ែកចេញជាពីរចំណែក។ ហេតុដូចនេះមន្ទីរស្នើអោយម្ចាស់ភោជនីយដ្ឋានធ្វើការសហការយ៉ាងម៉ឺងម៉ាត់ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្កើនសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានភាព ឧត្តុងឧត្តម និងជាកេរ្តិ៍តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃជម្រាបជូននេះ៕

Advertisement
Advertisement