Connect with us

Hi, what are you looking for?

អន្តរជាតិ

ប៉ូលិសហុងកុង រងការចោទថា បានវាយស្រ្តីមានផ្ទៃពោះម្នាក់ឲ្យ​ដេកនៅលើ​ដី

អន្តរជាតិ ៖ ប៉ូលិសហុងកុង បាន​រងការចោទប្រកាន់ថា បាន​វាយស្រ្តីដែលមានផ្ទៃពោះ​៧-៨ខែម្នាក់ឲ្យ​ដួលដេកនៅលើដី ។ នេះបើយោងតាមការផ្សាយរបស់ hongkon free press កាលពី ថ្ងៃទី០១ កញ្ញា ឆ្នាំ ២០២០ ។

ប្រភព​ដដែលបាននិយាយថា ស្រ្តីរូបនោះ​ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងផ្សារទំនើបមួយកាលពី​ថ្ងៃច័ន្ទ ដើម្បីប្រារព្ធខួបមួយឆ្នាំ នៃការទាមទារឯករាជ្យភាពរបស់ហុងកុង ។ នាងត្រូវបានគេរុញផ្អឹបទៅនឹងដី អំឡុងការវាយប្រតប់គ្នារវាងប៉ូលិស និងហ្វូងបាតុករ ។ ប៉ុន្តែយ៉ាងណាក៍ដោយស្រ្តីមានផ្ទៃពោះរូបនោះ​ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ  ខណៈដែលក្រុមអ្នកតវ៉ានៅតែបន្តស្រែកយ៉ាងរន្ថាន់ថា « ឯករាជ្យភាពហុងកុងជាមធ្យោបាយតែមួយគត់ »និង« រំដោះហុងកុងដែលជាបដិវត្ត នៃសម័យកាលរបស់យើង »  ៕

Advertisement
Advertisement