Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷

១/.សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះរៀបចំការពារសន្តិសុខ និងសណ្តាប់ធ្នាប់មុខភូមិគ្រឹះសម្តេចតេជោ និងមុខសាលារាជធានីភ្នំពេញ

២/សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះផ្អាកទីតាំងយានដ្ឋានជួសជុលរថយន្តគ្មានច្បាប់អនុញ្ញាតនៅផ្លូវលេខ១៣២ សង្កាត់ស្រះចក និងផ្លូវលេខ២៥៤ សង្កាត់ចតុមុខ សរុបបានចំនួន ០៣ទីតាំង

៣/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៨ ៥១ ១៣០ ១៤៤ ១៣៦ ១០៦ ជាលទ្ធផល÷

-ផ្សព្វផ្សាយណែនាំការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ

៤/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦

៥/.កាប់លះមែកឈើនៅផ្លូវ៦១ សង្កាត់ផ្សារថ្មីទី១ បានចំនួន ០២ដើម និងចុះធ្វើអនាម័យតាមច្រាំងទន្លេចាប់ពីមុខព្រះបរមរាជវាំងរហូតដល់មុខផ្សាររាត្រី។

Advertisement
Advertisement