Connect with us

Hi, what are you looking for?

អន្តរជាតិ

ហ្វេសប៊ុក នឹងហាម​ផ្សាយសារនយោបាយ១សប្ដាហ៍ មុនការបោះឆ្នោតអាមេរិក

អន្តរជាតិ ៖ ​ប្រធានក្រុមហ៊ុន ហ្វេសប៊ុកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មនយោបាយថ្មីមួយសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាការបោះជំហានដ៏ធំមួយប្រឆាំងនឹងការផ្សាយព័ត៌មានមិនពិត ខណៈដែលនាយកប្រតិបត្តិលោក ម៉ាកហ្សាក ឃឺបឺក ព្រមានពី«ហានិភ័យ នៃភាពចលាចលស៊ីវិល»បន្ទាប់ពីការបោះឆ្នោត នោះ។

ជាមួយគ្នាហ្វេសប៊ុកក៍បានបង្ហាញពីការប្ដេជ្ញាចិត្តផងដែរថា នឹងពិនិត្យមើលការពិត នៃការអះអាងមុន ៗ នៃជ័យជម្នះដោយបញ្ជាក់ថា ប្រសិនបើបេក្ខជនណា ព្យាយាមប្រកាសខ្លួនឯងថា ជាអ្នកឈ្នះមុនពេលការបោះឆ្នោតចុងក្រោយត្រូវបានគេវាយតម្លៃខ្ពស់នោះ យើងនឹងបន្ថែមស្លាកមួយទៅប្រកាសរបស់ពួកគេ ស្ដីពីកិច្ចប្រឹងប្រែងដែលនាំទៅដល់លទ្ធផលជាផ្លូវការ ៕

 

Advertisement
Advertisement