Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម្សៅទឹកដោះគោម៉ាក Nutrilatt មាន​បញ្ហា ក្រសួងប្រាប់​ឲ្យ​បញ្ឈប់ការលក់ និង​ប្រមូលមកវិញ

ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២០ បានជូនដំណឹង​ទៅ​ដល់ក្រុមហ៊ុន Nutrilatt Master LM Co, LTD ឲ្យ​បញ្ឈប់​ជា​បន្ទាន់នូវការនាំចូល និង​ត្រូវ​ប្រមូល​មក​វិញ​នូវ​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilat ដែលមាន​លេខកូដ ៤៨៧,៤៨៨,៥៣៦,៥៣៧,៥៣៨ និង​៥៣៩។

តាមការ​បញ្ជាក់របស់​ក្រសួងថា ផ្អែក​លើ​លទ្ធផល​វិភាគ​លើ​សំណាក​គំរូ បាន​បង្ហាញថា ម្សៅទឹកដោះគោ​នោះ មានកម្រិតជាតិដែកតិចជាង ០.២៥មីលីក្រាម/១០០ក្រាម ដែលជា​កម្រិត​ទាប​ខ្លាំង​ពីលក្ខខណ្ឌ​តម្រូវ​អប្បរមា ដែល​កំណត់​ដោយ​ស្តង់ដារកូដិចអន្តរជាតិ ដែល​ក្នុង​នោះ​កម្រិត​ជាតិដែក​តម្រូវ​ឲ្យ​មាន​យ៉ាង​តិច ២.២៨មីលីក្រាម/១០០ក្រាម សម្រាប់​ផលិតផល​លេខ១ (ចាប់ពីទារក ដល់អាយុ​៦ខែ) និង​យ៉ាង​តិច ៤.៧២មីលីក្រាម/១០០ក្រាម សម្រាប់​ផលិតផល​លេខ២ (ចាប់ពីអាយ​៦ខែ ដល់អាយុ ១២ខែ)។

ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ ក្រសួងពាណិជ្ជកម្ម​តម្រូវ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់ទំនិញ​ទូទាំងប្រទេស​ផ្អាក​ការតាំង​លក់​នូវ​ផលិតផល​នេះ និង​ត្រូវ​ប្រគល់ជូន​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​។

​ក្នុង​កិច្ចប្រតិបត្តិការ​ប្រមូល​ផលិតផល​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចាត់​ឲ្យ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​ចុះ​ត្រួតពិនិត្យ​នៅតាម​បណ្តា​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់ទំនិញ​នានា ដើម្បី​ដកហូត​នូវ​ផលិតផល​នោះមក​វិញ​។

​ក្រសួងពាណិជ្ជកម្ម​អំពា​វ​នាវ​ឲ្យ​មាតាបិតា​បញ្ឈប់​នូវ​ការប្រើប្រាស់​ផលិតផល​នេះ​ជាបន្ទាន់​។ ក្នុងករណី​មាតាបិតា​ដែល​បាន​ប្រើ​ផលិតផល​នេះ​បណ្តាល​ឲ្យ​កូន​មាន​សុខភាព​មិនល្អ ពួកគេ​អាចមក​ដាក់ពាក្យ​បណ្តឹង​នៅ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ផ្លូវ​លេខ​១៨ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឬ​ខ​ល​តាម​លេខ​ទូរ​សព្ទ​០៩២ ៨៣០ ៨៥៦​៕

Advertisement
Advertisement