Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិនថា ឥណ្ឌាកំពុងរកលេស ខ្ទប់ក្រុមហ៊ុនរបស់ខ្លួន

អន្តរជាតិ ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យ​ដឹងកាលពីថ្ងៃទី០៣កញ្ញា ម្សិលមិញថា ពេលនេះឥណ្ឌាកំពុងតែរកលេស ដើម្បី​រាំងខ្ទប់ទំនិញចិន មិនឲ្យ​ចូលប្រទេសរបស់ខ្លួន ។

លោក ហ្កាវ ហ្វេង បានប្រាប់ក្រុមអ្នកកាសែតថា​« ឥណ្ឌា​បាន​លើក​យក​បញ្ហា​សន្តិសុខជាតិ​ធ្វើ​ជា​លេស និង​អនុម័ត​វិធានការ​តឹងរឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន » ។

សេចក្ដីថ្លែងនេះបានធ្វើឡើង បន្ទាប់ពីឥណ្ឌាបាន​ដាក់វិធានការរឹតបន្តឹងខ្លាំង​ទៅលើទំនិញនានាដែលនាំចូលពីប្រទេសចិន ពិសេសនោះគឺការបិទកម្មវិធីប្រើទូរស័ព្ទចំនួន១១៨របស់ចិន បន្ទាប់ពីជម្លោះព្រំដែននៃប្រទេសទាំងពីរកើនកំដៅ ។

ជាការកត់សម្គាល់ ក្នុង​ចំណោម​កម្មវិធី​របស់​ចិន​សម្រាប់​ប្រើ​លើ​ទូរស័ព្ទដៃ​ទាំង ១១៨​ដែល​ឥណ្ឌា​បាន​ហាម​ឃាត់នោះ មាន​កម្មវីធី​ល្បែង សេវា​សម្រាប់​បង់លុយ​តាម​អនឡាញ សេវា​សម្រាប់​ការ​ស្វែង​ជួប​គ្នា​រវាង​មនុស្ស រួម​ទាំង​កម្មវិធី​សម្រាប់​កាត់ ត រូបភាព​ថត​ពី​ Selfiies ទៀត​ផង។ ដែលក្នុងនោះមាន​កម្មវិធី​ល្បែង​វីដេអូ​ដ៏​ល្បី​ PUBG ដែល​មាន​យុវវ័យ​ឥណ្ឌា​ប្រើ​រាប់​លាន​នាក់។ ក្រសួង​ព័ត៌មាន​បច្ចេកវិទ្យា​ឥណ្ឌា​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មាន​កម្មវីធី​ខ្លះ ដូច​ជា​កម្មវិធី PUBG និង​កម្មវីធី​ផ្សេង​ទៀត​នៃ​ក្រុមហ៊ុន​​អ៊ីនធឺណែត​ចិន Tencent បាន​លួច​យក​ទិន្នន័យ​អ្នក​ប្រើ និង​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ប្រឆាំង​អធិបតេយ្យ បូរណភាព​របស់​ឥណ្ឌា វិស័យ​ការពារ​របស់​ឥណ្ឌា វិស័យ​សន្តិសុខ​របស់​រដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

សូមបញ្ជាក់​ថា នេះ​មិនមែន​ជា​លើកទី១ទេ ​ដែល​ឥណ្ឌា​ចាត់​វិធានការ​នេះ​លើ​ចិន។ ក្នុង​ខែ​មិថុនា ឥណ្ឌា​បាន​បិទខ្ទប់ ៥៩កម្មវិធី​របស់​ចិន ក្នុង​នោះ​ក៏​មាន​កម្មវិធីចែកចាយ​វីដេអូ​ដ៏​ពេញ​និយម Tik tok ដែរ។ បន្ទាប់​មក​ក្នុង​ខែ​កក្កដា ឥណ្ឌា​បាន​បិទខ្ទប់​ចំនួន ៤៧កម្មវិធី​ទៀត ៕

 

Advertisement
Advertisement