Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោ សម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ ដើម្បីកសាងផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប

ថ្ងៃនេះ ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។

ជាមួយ​គ្នា​នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បាន​ប្រកាស​ដែរថា សម្តេច​នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ៕

Advertisement
Advertisement