Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស៊ីម៉ាក់ ជីក​រកឃើញ​វត្ថុបុរាណ​មួយ​នៅ​ខាងមុខក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់​បាន​ឲ្យដឹងថា នៅល្ងាចថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះ នៅទីតាំងបោសសំអាតគ្រាប់ដេីម្បីអនុវត្តគំរោងអភិវឌ្ឍនៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកទី៦​ របស់រាជធានីភ្នំពេញដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ (នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ជាប់មាត់ទន្ល)​ កំលាំងសុីម៉ាក់បានជីកដីប៉ះចំរូបចម្លាក់តោថ្មបុរាណដែលមានកំពស់ជាង២.៥ម៉ែត្រ​ទំហំដងខ្លួនជាង១ម៉ែត្រ។

ចំពោះតោថ្មបុរាណនេះ ត្រូវ​កម្លាំងសុីម៉ាក់ប្រគល់ជូនទៅសាលារាជធានីភ្នំពេញក្នុងការគ្រប់គ្រងបន្តហើយ៕

Advertisement
Advertisement