Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹលាងសំអាតតាមដងផ្លូវ និងប្រមូលសំរាម

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៦:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

១/.បែងចែកម្លាំងចុះរៀបចំសន្តិសុខ អនាម័យ សណ្តាប់ធ្នាប់ក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ នៅតាមវត្តក្នុងមូលដ្ឋានខណ្ឌ

២/.ចុះរៀបចំ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងបាញ់ទឹកលាងសម្អាតខាងក្នុងបរិវេណវត្តកោះ

៣/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៦១ ៧២ ៧០ ៩៣ ៨០ ៨៦ ផ្លូវជាតិលេខ៥ ជាលទ្ធផល÷

-ចាក់សោររថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០២គ្រឿង

-ផ្សព្វផ្សាយណែនាំការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ

៤/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦

៥/.កាប់ដើមឈើងាប់ផ្លូវលេខ៥១ និងផ្លូវលេខ៥៣ នៅសង្កាត់ផ្សារថ្មីទី១ បានចំនួន ០២ដើម។

Advertisement
Advertisement