Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ

ក្រុមហ៊ុន​អកាសចរណ៍​ កម្ពុជា​អង្គរ​អ៊ែរ បាន​ប្រកាស​ថា ខ្លួន​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ឡើងវិញ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២០នេះ ក្រោយ​ផ្អាក​អស់​ជា​ច្រើន​ខែ​ដោយ​សារ​វិបត្តិ​ជំងឺកូវីដ​១៩។

ក្រុមហ៊ុន​បាន​បញ្ជាក់ថា កិច្ចប្រត្តិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នង ដែលកំពុងមាននិន្នាការកើនឡើងសព្វថ្ងៃក្នុងបរិបទដែលកម្ពុជាយើងមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។

បើ​យោង​តាម​ទំព័រហ្វេសប៊ុក​របស់​កម្ពុជា​អង្គរ​អ៊ែរ ការហោះហើរ​ឡើងវិញនេះ គឺ​ពី​រាជធានីភ្នំពេញ ទៅ​កាន់​ខេត្ត​សៀមរាប ដោយ​មាន​តម្លៃតែ ២២ដុល្លារ​ប៉ុណ្ណោះ តែយ៉ាងណាក៏ដោយក្រុមហ៊ុនក៏​កំពុងពិចារណាអំពីការបើកប្រត្តិបត្តិការហោះហើរឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលសព្វថ្ងៃនេះ ចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀតដោយសារចំនួនរថយន្ត ឭកាន់តែច្រើន ហើយដែលនេះក៏ ជាសំណូមពររបស់ទេសចរផ្ទៃក្នុង ប្រត្តិបត្តិករទេសចរណ៍ និងអ្នកវិនិយោគផងដែរ៕

Advertisement
Advertisement