Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រវឹងកុំបើកបរ! ចាប់ពី​ថ្ងៃទី៩ មីនា សមត្ថកិច្ច​នឹង​ចុះត្រួតពិនិត្យនៅពេលយប់

(ភ្នំពេញ)៖ យោង​តាម​សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​ឲ្យដឹងថា ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង១៤ សមត្ថកិច្ចនឹង​ចុះ​រឹតបន្តឹងច្បាប់​ចរាចរណ៍ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ។

សមត្ថកិច្ច​ចរាចរណ៍​កំពុង​រឹតបន្តឹងច្បាប់នៅពេលយប់នាពេលកន្លងមក

ការ​ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង ក្រោយពីមើល​ឃើញថា មានការកេីនឡេីងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រេីន។

ជាមួ​យ​គ្នា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ក៏​ស្នើ​ដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ និងគោរពច្បាប់ចរាចរណ៍ឲ្យ​បានគ្រប់ៗគ្នា ព្រោះសមត្ថកិច្ចធ្វេីការអនុវត្តច្បាប់នេះក្នុងគោលបំណងដេីម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ៕

Advertisement
Advertisement