សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២០ បានធ្វើការណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានល្អតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
ត្រូវធ្វើការដោះស្រាយហើយ ដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ ឲ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព និងយុត្តិធម៌។
ជាមួយគ្នានេះ ក៏ត្រូវធ្វើរបាយការណ៍អំពីលទ្ធផល នៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ត៕