Connect with us

Hi, what are you looking for?

អន្តរជាតិ

សភាថៃពន្យារការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ

បាងកក៖ សភាប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែកញ្ញា បានបោះឆ្នោតដើម្បីពន្យារពេលក្នុងការសម្រេចចិត្តថា តើខ្លួននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដូចដែលបានទាមទារដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃអស់រយៈពេលជាងពីរខែមកហើយ នោះឬយ៉ាងណា ។

ការពន្យារពេលនេះ  គឺដើម្បីទុកឳកាសឲ្យមានការជ្រើសរើស និងបង្កើតគណៈកម្មាធិការកណ្ដាលមួយ ដើម្បីសិក្សាពីដំណើរការ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាមុន ៕

Advertisement
Advertisement