Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលបង្ហាញពីហានិភ័យ នៃវីរុស​កូវីដ១៩​ឆ្លង​ដល់សហគមន៍ ខណៈ​បុរស​ជនជាតិហុងគ្រីម្នាក់សង្ស័យមានកូវីដ​១៩បាន​រត់​គេចខ្លួនពីកន្លែងស្នាក់នៅក្នុងខេត្តសៀមរាប

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​សម្តែង​ការ​បារម្ភ ចំពោះ​​ហានិភ័យ នៃ​ការ​ចម្លង​វីរុស​កូវីដ​១៩ទៅ​ដល់សហគមន៍ ក្រោយពី​មាន​បុរស​ជនជាតិហុងគ្រីម្នាក់បានរត់គេច​ពី​កន្លែង​ចត្តាឡីស័ករបស់គាត់នៅ​ខេត្ត​សៀមរាប

លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលកម្ពុជា

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​សម្តែង​ការ​បារម្ភ ចំពោះ​​ហានិភ័យ នៃ​ការ​ចម្លង​វីរុស​កូវីដ​១៩ទៅ​ដល់សហគមន៍ ក្រោយពី​មាន​បុរស​ជនជាតិហុងគ្រីម្នាក់បានរត់គេច​ពី​កន្លែង​ចត្តាឡីស័ករបស់គាត់នៅ​ខេត្ត​សៀមរាប ក្រោយ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​បាន​សង្ស័យថា គាត់មានវីរុស​កូវីដ​១៩។

លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលកម្ពុជា

តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល ​បុរស​ជនជាតិ​ហុងគ្រីរូបនេះមានអាយុ​៧០ឆ្នាំ, ស្នាក់នៅ​ភូមិ​គ្រួស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ហើយ​ត្រូវ​រាយ​ការណ៍​ដោយ​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប។

បើ​តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល បុរស​ជនជាតិហុងគ្រីនេះ ជាអ្នកធ្វើដំណើរពីប្រទេស​បារាំង បន្ត​ជើងហោះហើរ​តាម​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មក​ដល់​កម្ពុជា​នៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ការ​ធ្វើតេស្ត​ដំបូង​មិន​មាន​វិជ្ជមានកូវីដ​១៩ទេ។ បន្ទាប់​មក​គាត់​ត្រូវ​បាន​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​នៅ​ខេត្ត​សៀមរាប រហូត​ដល់ថ្ងៃទី១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ករបស់គាត់ ត្រូវ​នឹង​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ការ​ធ្វើ​តេស្ត​ឡើងវិញ ក៏​បាន​បង្ហាញ​លទ្ធផល​សង្ស័យថា វិជ្ជមាន​វីរុស​កូវីដ​១៩ ហើយ​វត្ថុ​សំណាករបស់គាត់​ត្រូវ​បាន​បញ្ជូន​មក​កាន់វិទ្យាស្ថានប៉ាស្ទ័រ នៅ​រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ខណៈ​កំពុង​រង់ចាំលទ្ធផលវិភាគ គេ​មិន​អាច​ទាក់ទង​បុរស​រូបនោះបានឡើយ ដោយ​បុរស​ជនជាតិ​ហុងគ្រីនោះ​បាន​រត់ចេញពី​កន្លែង​ស្នាក់​នៅ ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​សៀមរាប​កំពុង​តាម​រក​បុរស​ជនជាតិ​ហុងគ្រីរូបនោះ៕

Advertisement
Advertisement