Connect with us

Hi, what are you looking for?

អន្តរជាតិ

ឆេះអគារក្រុមហ៊ុន Huawei នៅចិន ស្លាប់៣នាក់

ប៉េកាំង ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សបីនាក់ត្រូវបានគេរកឃើញថា បានស្លាប់បន្ទាប់ពីមានអគ្គិភ័យនៅទីតាំងមួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies នៅភាគខាងត្បូងទីក្រុង Dongguan នៃខេត្តសៀងហៃ ប្រទេសចិន កាលពីថ្ងៃសុក្រទី ២៥ ខែកញ្ញា ។ នេះបើយោងតាមការផ្សាយរបស់cna នាព្រឹកថ្ងៃទី២៦កញ្ញា ឆ្នាំ ២០២០ នេះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យនេះស្ថិតនៅមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Huawei ។ យ៉ាងណាក៍ដោយ ក្រុមហ៊ុន Huawei មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយទេ។

ប្រភពមួយដែលស្និទ្ធនឹងបញ្ហានេះបាននិយាយថា មន្ទីរពិសោធន៍នេះធ្វើការស្រាវជ្រាវវត្ថុធាតុដើម ក៏ដូចជាការធ្វើតេស្តសម្រាប់អង់តែន 4G និង 5G ដែលទាក់ទងទៅ នឹងអាជីវកម្មស្ថានីយ៍មូលដ្ឋានរបស់ក្រុមហ៊ុន Huawei ៕

Advertisement
Advertisement