Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមប្រឆាំងថៃ តាមប្រទេចស្ដេច ដល់ព្រះរាជតំណាក់នៅអាល្លឺម៉ង់

អន្តរជាតិ ៖​សកម្មជនប្រឆាំងថៃ កាលពីថ្ងៃទី២៥កញ្ញា ម្សិលមិញ បានលើកគ្នាទៅកាន់ព្រះរាជតំណាក់របស់ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងទីក្រុងមាត់សមុទ្រ Tutzing នៃប្រទេសអាល្លឺម៉ង់ ដោយពាក្យប្រទេចផ្ដាសា ជម្រុញឲ្យមានការកែទម្រង់របៀបរបបរាជាធិបតេយ្យ ។ នេះបើយោងតាមការផ្សាយរបស់cna នាព្រឹកថ្ងៃទី២៦ កញ្ញា នេះ ។

ខាងមុខព្រះរាជតំណាក់នាក្រុង Tutzing នៅលើបឹង Starnberg ដែលជាកន្លែងលេងដ៏ពេញនិយមសម្រាប់មហាសេដ្ឋីរាប់ពាន់នាក់ក្នុងមួយម៉ោង នៅភាគនិរតី នៃទីក្រុងមុយនិច ពួកគេបានថ្លែងសារ«ជនថៃមិនចង់បានស្តេចដែលចំណាយពេលស្ទើរតែពេញមួយឆ្នាំ នៅប្រទេសអាល្លឺម៉ង់នោះទេ..» ។

ការតវ៉ានេះមានស្ថានភាពប្រហាក់ប្រហែលគ្នា​ ទៅនឹងប្រទេសផ្សេងៗទៀត ក៍ដូចជាការតវ៉ារបស់ក្រុមនិស្សិតរាប់ម៉ឺននាក់នៅទីក្រុងបាងកកកាលពីចុងសប្ដាហ៍កន្លងទៅដែលបានបាចសាចនូវពាក្យប្រមាថស្ថាបនព្រះមហាក្សត្រដែលពុំធ្លាប់មានពីមុនមក ។ យ៉ាងណាក៍ដោយស្ថានទូតថៃនៅប៊ែរឡាំងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ហើយព្រះបរមរាជវាំងក៍មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះការតវ៉ានៅប្រទេសថៃ ៕

Advertisement
Advertisement