Connect with us

Hi, what are you looking for?

អន្តរជាតិ

មានការវាយប្រហារក្បែរ​ស្នាក់​ការ​កាសែត Charlie Hebdo ក្នុងទីក្រុងប៉ារីស ក្រោយកាសែតនេះចុះផ្សាយរូបត្លុកប្រមាថដល់សាសនាឥស្លាម

សារព័ត៌មានបរទេស​បាន​រាយ​ការណ៍ថា មានមនុស្ស២នាក់ទទួលរងការចាក់ឲ្យរបួសក្បែរទីស្នាក់ការកាសែតCharlie Hebdoក្នុងទីក្រុងប៉ារីស ដោយ​សកម្មភាពនេះ ត្រូវសមត្ថកិច្ចចាត់ទុកថាជាអំពើភេរវកម្ម។

លោក Gerald Darmnin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបាននិយាយថា ការវាយប្រហារនេះគឺជាសកម្មភាពរបស់ពួកភេរវកម្មឥស្លាម។ បុរសជនជាតិប៉ាគីស្ថានអាយុ១៨ឆ្នាំត្រូវបានគេសង្ស័យថាជាជាអ្នកធ្វើសកម្មភាពនោះត្រូវបានចាប់ខ្លួននិងកំពុងសួរចម្លើយនៅស្នាក់ការប៉ូលីស។ ដោយឡែកមនុស្ស៦នាក់ផ្សេងទៀតក៏ត្រូវបាននាំទៅសាកសួរចម្លើយនៅប៉ុស្តិ៍ប៉ូលីសដែរ។ ជនរងគ្រោះ២នាក់ដែលមានម្នាក់ជាស្ត្រីបានរងរបួសយ៉ាងធ្ងន់ធ្ងរដែលអ្នកទាំង២ជាបុគ្គលិកក្រុមហ៊ុនទូរទស្សន៍មួយក្រោយពីមានការចាក់នឹងរបស់ស្រួចដែលហេតុការណ៍នេះបានកើតឡើងនៅវិថិRichad-Lenoir។

សូម​បញ្ជាក់ថា នេះជាលើកទី២ហើយបន្ទាប់ពីមានការវាយប្រហារលើកទីមួយកាលពីឆ្ន២០១៥ដែលបណ្តាលឲ្យមានមនុស្សស្លាប់១២នាក់ នៅក្នុងទីស្នាក់ការកាសែត Charlie Hebdo ក្រោយពីកាសែតនេះបានចុះផ្សាយរូបត្លុកប្រមាថដល់សាសនាឥស្លាម។ កាលពីសប្តាហ៍មុនកាសែតនេះបានចុះផ្សាយរូបត្លុកប្រមាថនេះជាថ្មីម្តងទៀតដែលធ្វើឲ្យពួកឥស្លាមមានការខឹងសំបារជាខ្លាំងនិងគំរាមវាយប្រហារម្តងទៀត៕

Advertisement
Advertisement