Connect with us

Hi, what are you looking for?

អន្តរជាតិ

បុរសខ្លាំងហ្វីលីពីន ក្ដៅស្លឹកត្រចៀក ពេលហ្វេសប៊ុកបើកយុទ្ធនាការលុបគណនីក្លែងក្លាយ

ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយកាលពីថ្ងៃច័ន្ទទី ២៨ ខែកញ្ញាថា ហ្វេសប៊ុកមិនអាចបញ្ឈប់លោកពីការផ្សព្វផ្សាយគោលបំណងរបស់រដ្ឋាភិបាលលោកបានទេ ដោយប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់អាមេរិកមួយនេះថា ពួកគេគួរតែនិយាយអំពីគោលបំណងរបស់ខ្លួននៅក្នុងប្រទេសនេះឲ្យបានច្បាស់ ។

លោក ឌូទើតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា« ហ្វេសប៊ុកសូមស្តាប់ខ្ញុំ។ យើងអនុញ្ញាតឱ្យអ្នកធ្វើប្រតិបត្តិការនៅទីនេះដោយសង្ឃឹមថា អ្នកអាចជួយយើងបាន។ ឥឡូវនេះប្រសិនបើរដ្ឋាភិបាលមិនអាចជួយជ្រោមជ្រែងឬតស៊ូមតិអ្វីមួយដែលជាប្រយោជន៍ដល់ប្រជាជនទេដូច្នេះតើគោលបំណងរបស់អ្នកនៅក្នុងប្រទេសរបស់ខ្ញុំ គឺដើម្បីអ្វី ? »

ការកត់សម្គាល់របស់លោកធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ហ្វេសប៊ុកកាលពីថ្ងៃទី ២២ ខែកញ្ញា បា​នរុះរើបណ្តាញគណនីក្លែងក្លាយដែលមានដើមកំណើតនៅប្រទេសចិន និងហ្វីលីពីន ។ ហ្វេសប៊ុកបានចាត់ទុកគណនីក្លែងក្លាយមួយចំនួននៅក្នុងប្រទេសហ្វីលីពីន ថាប​ង្កើតឡើងដោយយោធា និងប៉ូលីស ទោះបីជាពួកគេបដិសេធថា មិនមែនជាអ្នកកាន់គណនីទាំងនោះក៏ដោយ ៕

Advertisement
Advertisement