Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុកព្រៃកប្បាស ចុះ​ពិនិត្យស្ពានកំពង់ចកទី២ ដែល​គ្រេចបាក់ដែកស្ពាន

(តាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បាន​ដឹកនាំ​ក្រុមមន្រ្តី ចុះ​ទៅធ្វើ​ការ​ពិនិត្យ​ស្ពាន​កំពង់ចកទី២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១២៩ ដែលត្រូវ​ជួសជុលបន្ទាន់ បន្ទាប់ពី​គ្រេច​បាក់​ដែកស្ពាន។

លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស ចុះ​ពិនិត្យ​ការដ្ឋានស្ពាន

សូម​បញ្ជាក់ថា ស្ពានកំពង់ចកទី២ គឺជា​ស្ពានដែកបេឡេឌុបសាំង ដែលជាស្ពានដ៏​សំខាន់ក្នុងការតភ្ជាប់ខេត្តកណ្តាល និង​ខេត្ត​តាកែវ ក្នុង​ការ​សម្រួល​ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក៏​ដូចជាការដឹកជញ្ជូនទំនិញផ្សេងៗ។

យ៉ាងណាក៏ដោយ ក្រោយ​ពី​មាន​ការបាក់ដែកស្ពាននេះ មន្ទីរ​សារធារណការ និង​ដឹកជញ្ជូន​ខេត្ត​តាកែវ បានប្រកាស ដោយ​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ធុនធំ​ឆ្លងកាត់ឡើយ រហូត​ដល់​ស្ពាននេះ​ធ្វើការ​ជួសជុល​រួចរាល់។

ក្នុងនោះ រថយន្ត​ធុនធំទាំងអស់ដែល​ឆ្លង​កាត់ផ្លូវ​ខេត្ត​លេខ១២៩ សូម​បញ្ចៀស​ចរាចរណ៍​ទិសដៅ​ពីខេត្ត​តាកែវទៅស្រុកកោះធំ ខេត្ត​កណ្តាល​ត្រង់គីឡូម៉ែត្រលេខ ២១+៦០០ (រង្វង់មូលព្រៃល្វា) ឆ្ពោះទៅផ្លូវខេត្ត​លេខ ១២៣ និង​ទិសដៅ​ពីស្រុកកោះធំ ខេត្ត​កណ្តាល មក​ខេត្ត​តាកែវ ត្រង់​ផ្លូវជាតិលេខ២១ (ផ្សារព្រែកបិ)៕

Advertisement
Advertisement