Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ​មនុស្ស​៣៦នាក់ ដែលមានការពាក់ព័ន្ធជាមួយ​បុរស​ហុងគ្រីមានផ្ទុក​កូវីដ​១៩ នៅ​សៀមរាប

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ក្រសួង​បាន​រកឃើញ​មនុស្សចំនួន ៣៦នាក់ ដែល​មានការពាក់ព័ន្ធ​ជាមួយនឹងបុរសជនជាតិហុងគ្រីផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីអ្នកជំងឺរូបនេះ បានរត់គេចចេញពី​កន្លែងធ្វើចត្តាឡីស័ក ក្នុង​ខេត្តសៀមរាប កាលពី​ចុងសប្តាហ៍កន្លងទៅ។

យ៉ាងណាក៏ដោយ ក្រសួងបានយកវត្ថុសំណាកមនុស្សទាំង៣៦នាក់ទៅវិភាគ ក្នុងនោះភាគច្រើនគឺសុទ្ធតែអវិជ្ជមាន ហើយអ្នកនៅសល់ប៉ុន្មាន​ទៀតត្រូវបានធ្វើតេស្តជាបន្តបន្ទាប់។

បើតាម​លោកស្រី ឱ វណ្ណឌីន ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនេះ មាន​ដូចជា ភរិយារបស់គាត់ អ្នកបើកឡានតាក់ស៊ី និងម៉ូតូកង់បីឱ្យគាត់ បុគ្គលិកធនាគារ និង​អ្នកលក់ផ្ទាំងគំនូរឲ្យ​គាត់​ជាដើម។

គួរ​រំលឹកថា កាលពីចុងសប្តាហ៍​កន្លងទៅនេះ មាន​បុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំម្នាក់រស់នៅ​ក្រុងសៀមរាប ដែលទើប​ត្រឡប់​មក​ពីប្រទេស​បារាំង ត្រូវគេ​រកឃើញ​ថាមានវិជ្ជមាន​វីរុសកូវីដ១៩។ ក្នុងអំឡុងពេលនៃការរង់ចាំលទ្ធផល បុរស​ហុងគ្រីរូបនោះ គាត់​បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក ទៅ​សម្ងំ​នៅ​វីឡាមួយ​កន្លែង​ក្នុងក្រុងសៀមរាប។ ករណីនេះ​ក្រសួងសុខាភិបាល បានសម្តែង​នូវការ​បារម្ភ ដោយ​ខ្លាច​ថា អាច​នឹងមានហានិភ័យឆ្លងចូលសហគមន៍៕

Advertisement
Advertisement