Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋខ្មែរ៤នាក់ទៀតហើយ ត្រូវទាហានថៃឃាត់ខ្លួន ពេលលួចឆ្លងដែនទៅរកការងារធ្វើ

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ពលរដ្ឋខ្មែរ៤នាក់​ត្រូវបានទាហានឈុតខ្មៅថៃឃាត់ខ្លួន កាលពីថ្ងៃទី២៩កញ្ញា ឆ្នាំ ២០២០ នៅក្នុង​ស្រុក​អារញ្ញ​ប្រាថេត​ ខេត្ត​ស្រះកែវ ប្រទេសថៃ គ្រាដែលពួកគេ​ឆ្លងដែន​ចូលទៅស្វែងរកការងារធ្វើ​ក្នុងប្រទេសជាប់ព្រំប្រទល់គ្នាមួយនេះ ។​

យោងតាមសេចក្ដីរាយការណ៍ថា ​ទាហាន​ការ​ពារ​ព្រំដែន​ថៃ​ប្រចាំ​ស្រុក​អារញ្ញ​ប្រាថេត ​ បានធ្វើ​ការ​ឃាត់​រថយន្ត​មួយគ្រឿងម៉ាក​នីសាន់​ពាក់​ស្លាក​លេខ​ ២៤៤៧ ឈុន​បុរី​ បើក​បរដោយ​បុរស​ជនជាតិ​ខ្មែរ​ ឈ្មោះ​ យ៉ឹង​ បូរី​ អាយុ​ ៣៩ឆ្នាំ ស្រុក​កំណើត​​ ​ភូមិ​តាផូ ​ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយមានជ័យ​  ។ ក្រោយធ្វើការឆែកឆេររថយន្តរកឃើញពលរដ្ឋខ្មែរចំនួន ០៤នាក់ មិន​មាន​ប្រវត្តិ​ចេញ​ចូល​ប្រទេស​ថៃ ​ហើយបាបញ្ជូនពួកគេទៅកាន់​អធិការដ្ឋាន​តម្រួត​ប៉ុស្តិ៍​អារញ្ញ​យ៉ាប្រាថេត​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨កញ្ញា ទាហានឈុតខ្មៅថៃ​ ក៍បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ​ចំនួន៧នាក់នៅក្នុងស្រុកអារញ្ញប្រាថេត ដែលបានលួចឆ្លងដែនដោយខុសច្បាប់​ដើម្បីស្វែងរកការងារធ្វើនៅក្នុងប្រទេសគេផង ដែរ ៕

Advertisement
Advertisement