Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បាញ់ទឹកលាងសំអាតតាមដងផ្លូវ និងប្រមូលសំរាមសេសសល់

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖

១/.ចុះរុះរើកាត់សំយាប តុ កៅអី ផើងផ្កា និងរបស់របរផ្សេងៗ និងគូសគំនូសកំណត់១/៣ នៅលើចិញ្ចើមផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានចំនួន ០១ទីតាំង។

២/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១៤៤ ១៣៦ ១១០ ១៥ ១០៦ ១០៨ ក្នុងបរិវេណវត្តកោះ ជាលទ្ធផល÷

-ចាក់សោរកង់រថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០៦គ្រឿង ទុកនៅនឹងកន្លែង និងស្ទូចរថយន្តចំនួន ០២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។

-ចាប់យកម៉ូតូចតឥតសណ្តាប់ធ្នាប់ចំនួន ០១គ្រឿងយកទៅរក្សាទុកនៅសាលាខណ្ឌ។

៣/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦។

Advertisement
Advertisement