Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សណ្ឋាគារមួយនៅប្រទេសថៃចម្លង​រចនាបទប្រាសាទខ្មែរ កំពុងធ្វើឲ្យ​រំជើបរំជួលពេញបណ្តាញសង្គម

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញ​សង្គម មានពលរដ្ឋ​ខ្មែរ​មិន​តិច​ទេបានសម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត ក្រោយពីបានឃើញ​សណ្ឋាគារ​មួយស្ថិតនៅលើកោះ Phangan ខេត្ត Surat Thani ប្រទេសថៃ បាន​សាងសង់ឡើងដោយ​ចម្លង​ទាំងស្រុងរចនាបទប្រាសាទបាយ័ន អង្គរវត្ត និងប្រាសាទបន្ទាយស្រី របស់ខ្មែរ។

ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ គេ​ក៏​ឃើញ​គណនីហ្វេសប៊ុក របស់លោក William Guang ក៏បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ផងដែរ ដោយ​លោក​បាន​សរសេរនៅ​លើ​បណ្តាញ​សង្គម​របស់​លោកថា «មិនចង្អៀតចង្អល់ទេចំពោះការដាក់ខ្លួនថាគ្មានវប្បធម៌ហេីយបង្ហាញថាខ្លួនទទួលឥទ្ធិពលវប្បធម៌ពីខ្មែរ តែមុនធ្វេីមានបានសុំម្ចាស់ឬទេ ? វាបង្ករការយល់ច្រឡំធំណាស់ទៅកាន់សកលលោក»។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ លោក ឡុង ប៊ុណ្ណសេ​រីវឌ្ឍន៍​ អ្នកនាំ​ពាក្យ​ក្រ​សួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​បញ្ជាក់​​ថា លោកមិនទាន់បានដឹងជុំវិញរឿងរ៉ាវនេះទេ ហើយលោកកំពុងបញ្ជូនរូបភាពនេះទៅ​អាជ្ញាធរ​ជាតិអប្សរា ដើម្បីសាកសួរអ្នកជំនាញជុំវិញបញ្ហានេះ។

លោកថា «វាជារឿងល្អបើគេយកទៅផ្សព្វផ្សាយ ប៉ុន្តែអ្វីដែល​ជា​បញ្ហាគឺ ពាក់ព័ន្ធនឹងសិទ្ធិ ប្រៀបបាននឹងសិទ្ធិអ្នកនិពន្ធ ដែលសិទ្ធិសីលធម៌ហ្នឹង អ្នកឯង​ត្រូវ​តែ​ដាក់ថាប្រាសាទនេះ ប្រាសាទកម្ពុជា ប្រាសាទអង្គរ កម្ពុជា ប្រាសាទបន្ទាយស្រីកម្ពុជា អាហ្នឹង​ជួយផ្សព្វផ្សាយលើកតម្កើង អត់ខុសទេ ប៉ុន្តែត្រូវរក្សាសិទ្ធិម្ចាស់ដើមថាជារបស់ខ្មែរ»៕

Advertisement
Advertisement