Connect with us

Hi, what are you looking for?

ក្នុងស្រុក

និសិ្សតពីសាកលវិទ្យាល័យភ្នំពេញ ចុះស្វែងយល់ពីវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព

ភ្នំពេញ៖​ក្រុមនិស្សិតពីសាកលវិទ្យាល័យភ្នំពេញ ផ្នែកវិស្វកម្មជីវសាស្រ្ត និងគីមីវិទ្យាកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បាន​ចុះទៅក្រសួងបរិស្ថាន ដើម្បីស្វែងយល់ពីវិស័យបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព ។

អំឡុងចុះកម្មសិក្សានោះក្រុមនិស្សិត បានទស្សនាគំនូររូបភាព ដែលរំលេចដោយខ្លឹមសារពាក់ព័ន្ធ នឹងការអភិរក្សជីវចម្រុះ ការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង និងការសិក្សាវាយតម្លៃលើការប្រើប្រាស់ថាមពល ប្រព័ន្ធសូឡា រថយន្តអគ្គិសនី និងការគ្រប់គ្រងសំណល់ប្លាស្ទិក ។

លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងប្រាប់ក្រុមនិស្សិតពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់ក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពីបុព្វបរិស្ថាន សំដៅកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្ស ៕

Advertisement
Advertisement