Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥ នៅទីរួមខេត្តពោធិ៍សាត់ នឹង​ត្រូវ​សាងសង់ក្នុងពេលឆាប់ៗនេះហើយ

កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ (SPACE MEDIA) បានចុះពិនិត្យនិងសិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែង សម្រាប់ សាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្ត ហើយ​គេ​រំពឹងថា ការសាងសង់អាចនឹង​ចាប់​ផ្តើម​នៅពេលខាងមុខនេះហើយ។

លោក ឃុ​ត​ ឧ​សភា ​នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិសាត់​បានឲ្យ​​ដឹងថា ស្ពាន​អាកាស​ថ្មើរជើងថ្មីស្រឡាង​មួយ​នេះ នឹងត្រូវ​ធ្វើការ​សាងសង់​ឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ ស្រប​ពេលដែល​ច្រាំង​ស្ទឹង និង​សួនច្បារ ១៤​មករា តាម​មាត់​ស្ទឹង​ត្រូវបាន​នឹង​កំពុង​ស្ថាបនា​ជិត​រួចរាល់​ហើយ​។

ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​មួយ​នេះ នឹង​​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​លើកកម្ពស់​សោភ័ណភាព និង​មុខមាត់​ថ្មី​របស់​ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះ​ក៏បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​នេះ​ម្តងៗ​ផងដែរ។​

សូមបញ្ជក់ថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះផងដែរ៕

Advertisement
Advertisement