Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ បើក​កិច្ច​ប្រជុំ​សាមញ្ញលើកទី១៦

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។

កិច្ចប្រជុំ​នោះ ក៏​មានការចូលរួមពីឯកឧត្តម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីគណៈអភិបាលខណ្ឌ, លោកនាយក នាយករងរដ្ឋបាលខណ្ឌ, លោកស្រី អធិការរងនគរបាលខណ្ឌ, លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក លោកស្រីចៅសង្កាត់ទាំង១១, លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌ។

របៀបវារៈដែលបានលើកយកមកពិនិត្យ អនុម័ត និងផ្សព្វផ្សាយ ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៥ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣។

២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។

៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំត្រីមាសទីបី ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។

៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកញ្ញា ឆ្នាំ២០២០។

៥-ពិនិត្យ និងអនុម័តសេចក្ដីព្រាងចំណូលចំណាយថវិកា របស់រដ្ឋបាលខណ្ឌដូនពេញ ឆ្នាំ២០២១ ។

៦-ការងារផ្សេងៗ៖

-ការងារត្រៀមចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ សម្រាប់ខណ្ឌដូនពេញ។

-វិធានការបង្កា និងទប់ស្កាត់ការរីករាលដាលជម្ងឺ Covid-19 ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

-ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខណ្ឌដូនពេញ។

-ការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ ក្នុងខណ្ឌដូនពេញ។

Advertisement
Advertisement