Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាគ្រោងសាងសង់ផ្លូវដែក​ភ្ជាប់ពីភ្នំពេញ ទៅ​ទីក្រុង​ហូជីមិញ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យលើគម្រោងសាងសង់ផ្លូវដែកថ្មីដែលភ្ជាប់ពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងលឿន។

តាមលោករដ្ឋមន្រ្តីថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងវៀតណាមនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់ទៀតនោះ គឺជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផង ជាមួយគ្នានេះដែរវាក៏នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងនិស្សិតរវាងប្រទេសទាំងពីរផងដែរ៕

Advertisement
Advertisement