Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករស៊ិនទ្រីធ្វើកូដកម្ម រដ្ឋបាលរាជធានីភ្នំពេញ​ស្នើ​បងប្អូនប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ កម្មករប្រមូលសំរាម​របស់ក្រុមហ៊ុនស៊ិនទ្រីបានធ្វើកូដកម្ម​តាំងតែពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយ​មិន​ធ្វើ​ការ​ចេញប្រមូលសំរាម ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​ចំនួន ដោយ​វា​បណ្តាល​ឲ្យ​សំរាម​ត្រូវ​កកស្ទះនៅ​តាម​ដង​ផ្លូវ​នានា​ក្នុងរាជធានីភ្នំពេញ។

ការទាមទាររបស់ក្រុមកម្មករទាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ​បាន​ចាត់ទុកថា មិន​ស្របតាម​ច្បាប់ស្តីពីការងារ និង​លិខិត​បទដ្ឋាន​គតិយុត្តិឡើយ ហើយ​អំពាវនាវឲ្យ​បងប្អូន​កម្មករ​បញ្ឈប់ការធ្វើកូដកម្ម ដោយ​យក​បញ្ហា​សំរាម​ជា​ចំណាប់ខ្មាំង ហើយ​ត្រូវ​ចូល​បម្រើ​ការងារធម្មតា​វិញ​យ៉ាងយូរ​បំផុតនៅ​ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ​២០២០​ជា​កំហិត បើពុំដូច្នោះទេ រដ្ឋបាល​រាជធានីភ្នំពេញនឹង​ប្រកាស​ជ្រើសរើស​កម្មករថ្មី ដើម្បីបំពេញ​ការងារ​ផ្តល់សេវាប្រមូល និង​ដឹកជញ្ជូនសំរាមដោយ​មិន​ទទួល​យក​កម្មករ​របស់ក្រុមហ៊ុនស៊ិនទ្រី​ឡើយ។

តែយ៉ាងណាក៏​ដោយ ជាមួយ​គ្នា​នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងរាជធានីទាំងអស់ សូម​វេចខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​របស់ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ពេលវេលា​ដែលបានកំណត់ ហើយ​ថា រដ្ឋបាល​រាជធានីភ្នំពេញបាន​នឹង​កំពុង​ចាត់វិធានការ ដោយ​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម​របស់រដ្ឋបាល​រាជធានីភ្នំពេញ និង​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បញ្ចេញម៉ូតូ​កង់បី​ដឹកសំរាម និង​កម្លាំង​ដើម្បីប្រមូល​សំរាម​នៅ​តាម​មូលដ្ឋាន​ខណ្ឌ​រៀងៗ​ខ្លួន៕

Advertisement
Advertisement